គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលស្រុក ឃុំ ស្មៀនឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធសភា
2019-09-12 02:39:42

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយអាជ្ញាធររដ្ឋបាលស្រុក ឃុំ ស្មៀនឃុំ និងមន្ត្រីជំនាញពាក់ព័ន្ធវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការទី២ព្រឹទ្ធសភា នៅសាលាស្រុក  ភ្នំស្រុក ដែលស្ថិតក្នុងឃុំស្រះជីក ខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងឈ្វេងយល់ពីការអនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ ដោយផ្តោតទៅលើការអភិវឌ្ឍមូលដ្ឋាន ថ្នាក់ក្រោមជាតិ និងការអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ  ព្រមទាំងច្បាប់ស្តីពីការគ្រប់ គ្រងរដ្ឋបាល ឃុំ  ការអនុវត្តថវិកាថ្នាក់ក្រោមជាតិ (ទទួល-ទូទាត់) ការធ្វើគម្រោងអភិវឌ្ឍមូលដ្ឋាន ការប្រើប្រាស់មូលនិធិឃុំ (រជ្ជទេយ្យបុរេប្រទាន)  និងបញ្ហាប្រឈម សមត្ថភាពក្នុងការកសាង និងអនុវត្តគម្រោងអភិវឌ្ឍថ្នាក់ស្រុក  និងឃុំ  ព្រមទាំងការបូកសរុបលទ្ធផលការងារអភិឌ្ឍន៍មូលដ្ឋាន ការពង្រឹងសមត្ថភាពក្នុងការប្រមូលចំណូល ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន និងការកាត់បន្ថយភាពក្រីក្រ ការធ្វើប្រតិភូកម្មអំណាចពីរដ្ឋបាលថ្នាក់ជាតិ មករដ្ឋបាលថ្នាក់ក្រោមជាតិ  ការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងការផ្តល់សេវាសាធារណៈ ព្រមទាំងការចូលរួមអភិវឌ្ឍមូលដ្ឋានរបស់អង្គការមិនមែនរដ្ឋាភិបាល (NGOs) ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦