គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ អភិបាល នៃអភិបាលរងខេត្តសៀមរាប
2019-09-12 07:33:07

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្តម លី សំរិទ្ធ អភិបាល នៃអភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត នៅសាលប្រជុំសាលាខេត្តសៀមរាប ដេីម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតលេីបញ្ហាសុខភាពសាធារណៈ ។
លោកជំទាវ មាន សំអាន បានមានប្រសាសន៍ថា គណៈប្រតិភូគណៈកម្មការទី៨ព្រឹទ្ធសភា ចុះបេសកកម្មមកខេត្តសៀមរាបនាពេលនេះ គឺមានគោលបំណងដេីម្បីសិក្សាឈ្វេងយល់ពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការដោយផ្តោតលេីបញ្ហាសុខភាពសាធារណៈ វឌ្ឍនភាព និងបញ្ហារប្រឈមនានានៃការអភិវឌ្ឍមូលដ្ឋាន ព្រមទាំងសំណូមពរ នានាដែលអាជ្ញាធរខេត្តសៀមរាប ដែលបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។
ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍អំពីសកម្មភាពនៃការអនុវត្តការងារប្រចាំឆមាសទី១ ឆ្នាំ២០១៩ និងទិសដៅការងារបន្តរបស់មន្ទីរ សុខាភិបាល មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មន្ទីរកិច្ចការនារី និងមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ផងដែរ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦