គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ អមដំណើរដោយអភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅសហគមន៍ផលិតសូត្រខ្មែរ
2019-09-12 07:38:35

នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈកម្មការសេដ្ឋកិច្ចហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ អមដំណើរដោយអភិបាល នៃគណៈអភិបាលស្រុក បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនប្រជាពលរដ្ឋ នៅសហគមន៍ផលិតសូត្រខ្មែរ (ភូមិមួយផលិតផលមួយ) ព្រមទាំងទស្សនកិច្ច ការផលិតសូត្រខ្មែរផងដែរ ដែលស្ថិតក្នុងភូមិប៉ោយស្នួល ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។
ក្នុុងឱកាសនោះដែរ ក៏មានការប្រគល់ជូននូវវត្ថុអនុស្សាវរីយ៍ ព្រមទាំងថវិកាមួយចំនួនជូនដល់ប្រធានសហគមន៍ និងថតរូបអនុស្សាវរីយ៍ផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦