គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងមានការចូលរួមពីអភិបាលរងស្រុកវ៉ារិន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រែណូយ ស្មៀន និងប្រជាពលរដ្ឋក្រីក្រ
2019-09-12 09:43:19

នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៨ ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ និងមានការចូលរួមពីអភិបាលរងស្រុកវ៉ារិន បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំស្រែណូយ ស្មៀន និងប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន២០គ្រួសារ នៅឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
ក្នុងឱកាសនោះដែរ គណៈប្រតិភូបាននាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងស្ត្រីមេម៉ាយចំនួន២០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានម៉ី ១ កេស ត្រីខ ១ យួរ ស្ករស ១ កញ្ចប់ និងថវិកា ចំនួន ៤០,០០០រៀល ដោយឡែកក្រុមប្រឹក្សា និងជំនួយការស្រុកចំនួន ០៨នាក់ ក្នុងម្នាក់ៗ ថវិកាចំនួន ៤០,០០០រៀល ក្រុមប្រឹក្សា និងស្មៀនឃុំចំនួន ០៦នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៩០,០០០រៀល និងនគបាលស្រុកចំនួន ១០នាក់ ក្នុងម្នាក់ៗថវិកាចំនួន ៤០,០០០រៀល៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦