គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ អភិបាលរង
2019-09-13 00:10:10

នារសៀលថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តសៀមរាប គណៈប្រតិភូគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ និងទេសចរណ៍ (ហៅកាត់គណៈកម្មការទី៧ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធររដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ធ អភិបាលរង នៃអភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីក្រុមប្រឹក្សាខេត្ត និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត ដេីម្បីសិក្សាឈ្វេងយល់ពីការវិវត្តរីកចម្រើនរបស់ខេត្ត ការងារពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដោយផ្តោតសំខាន់លេីការអនុវត្តការងាររបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក បញ្ហាប្រឈម  និងសំណូមពរនានា ដែលអាជ្ញាធរខេត្តសៀមរាប បានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦