គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម មួង ប៉យ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ និងជាសមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោក មាស សាមិន សមាជិកក្រុមប្រឹក្សា
2019-09-17 00:17:42

នាល្ងាចថ្ងៃចន្ទ ០៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង: ១៩:០០នាទី ឯកឧត្តម មួង ប៉យ អនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៨ និងជាសមាជិកគណ:កម្មការទី៤ ព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងពិធីបូជាសព លោក មាស សាមិន សមាជិកក្រុមប្រឹក្សាក្រុងបានលុង ខេត្តរតនគិរី ដែលបានទទួលមរណភាពកាលពីព្រឹកថ្ងៃសៅរ៍ ០១រោច ខែភទ្របទ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ១០:៤៥នាទី ក្នុងជន្មាយុ ៧៣ឆ្នាំ ដោយរោគាពាធ ដោយមានការចូលរួមពីឯកឧត្តម លន សុភាព អភិបាលរងខេត្ត ប្រធានមន្ទីរ អនុប្រធានមន្ទីរ អភិបាល នៃគណៈអភិបាលក្រុងបានលុង ស្ថិតនៅភូមិមួយ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦