គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡាន់ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យគ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងចង្ហាន់ ទៅវេរប្រគេនព្រះសង្ឃ
2019-09-17 01:23:47

នាព្រឹកថ្ងៃចន្ទ ៣រោច ខែភទ្របទ  ឆ្នាំកុរ  ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា  ឆ្នាំ២០១៩  ឯកឧត្តម ឡាន់ ឆន លេខាធិការគណៈកម្មការទី១០ ព្រឹទ្ធសភានិងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគទី២ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ  បាននាំយកបច្ច័យ ចំនួន១,០០០,០០០រៀល ព្រមទាំងទេយ្យទាន គ្រឿងឧបភោគ បរិភោគ ភេសជ្ជ: និងចង្ហាន់ ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរសណ្តាន ក្នុងឳកាសបុណ្យកាន់បិណ្ឌវេនទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយបងប្អូនប្រជាពលរដ្ឋ ជាពុទ្ធសាសនិកជនចំណុះជើងវត្ត  អន្លុងពោង  ស្ថិតក្នុងឃុំទន្លេរបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦