គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ឃួន ឃុនឌី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៅវត្តកំពង់ស្វាយ
2019-09-19 02:14:31

នាព្រឹក ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោកជំទាវ ឃួន ឃុនឌី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្តម ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៦ នៅវត្តកំពង់ស្វាយ ឃុំកំពង់ស្វាយ ខេត្តកំពង់ធំ។  ក្នុងឱកាសនោះ លោកជំទាវ និងឯកឧត្តម  ព្រមទាំងក្រុមគ្រួសារ បាននាំយកបច្ច័យ គ្រឿងឧបភោគបរិភោគ ទេយ្យទាន ទេយ្យវត្ថុ ភេសជ្ជៈ ចង្ហាន់ និងផ្លែឈេី  ទៅវេរប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសកុលជូនទៅដល់វិញ្ញាណក្ខន្ធបុព្វការីជន មាតា បិតា ជីដូន ជីតា ញាតិទាំងប្រាំពីរសណ្តាន ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦