គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភាអញ្ជើញជួបពិភាក្សាការងារជាមួយនឹង អាជ្ញាធរស្រុកវាលវែង
2019-09-19 07:39:33

 
   
   

 

នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូគណៈកម្មការទី៩ព្រឹទ្ធសភា  ដឹកនាំដោយឯកឧត្តម គង់  សារាជ ប្រធានគណៈកម្មការ និងមានការចូលរួមពីថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹង អាជ្ញាធរស្រុកវាលវែង  និងក្រុមប្រឹក្សាឃុំចំនួន២៥នាក់  ដេីម្បីឈ្វេងយល់អំពីការសាងសង់កំណាត់ផ្លូវថ្នល់លេខ៥៥  ការសាងសង់ស្ថានីវារីអគ្គិសនី    ដំណេីរការចែកចាយ  និងទូទាត់ថ្លៃថាមពលអគ្គិសនី  និងបញ្ហាប្រឈមនានាដែលអាជ្ញាធរស្រុក  និងឃុំ បានជួបប្រទះនាពេលកន្លងមក  នៅសាលប្រជុំសាលាស្រុកវាលវែង  ខេត្តពោធិ៍សាត់។

        បន្ទាប់មកគណៈប្រតិភូ  បានអញ្ជេីញចុះត្រួតពិនិត្យមេីលដំណេីរការសាងសង់ផ្លូវជាតិលេខ៥៥  ដោយចាប់ផ្តេីមពីទីរួមខេត្តពោធិ៍សាត់រហូតទៅដល់ព្រំប្រទល់ប្រទេសថៃ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦