គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគ ទី៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តដំណាក់អំពិល
2019-09-20 00:10:46

ខេត្តកណ្តាល÷នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំ ភូមិភាគ ទី៣ បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តដំណាក់អំពិល។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃំុ ព្រមទាំងពុទ្ធបរិស័ទ បានបូជាទៀន ធូប ផ្កាភ្ញីចំពោះព្រះរតនត្រៃ ព្រមទាំងបាននាំយកនូវបច្ច័យកសាងឈាបណដ្ឋាន ចំនួន៥លានរៀល បច្ច័យកសាងវត្ត១លានរៀល ទេយ្យទាន មានអង្ករ ២បាវ ស្ករស ២៥គីឡូ ទឹកត្រី ២យួរ ទឹស៊ីអ៊ីវ ២យួរ ត្រីខរ ១កេះ ទឹកដោះគោ ១កេះ ប្រេងឆា ១ធុង ទៅប្រគេនព្រះសង្ឃ ដើម្បីឧទ្ទិសនូវផល្លារអានិសង្ឃជូនបុព្វការីជន មានបិតា ជីដូន ជីតាញាតិការ ទាំង៧សណ្ដាន ព្រមទាំងជូន យាជីតាជី និងប្រជាពលរដ្ឋរួមចំនួន១១០នាក់ ម្នាក់ៗថវិកា ១ម៉ឺនរៀល ។ ឈ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម បានអញ្ជើញចុះពិនិត្យផ្លូវលំ ជាច្រើនខ្សែក្នុងស្រុកអង្គស្នួល ដើម្បីពិនិត្យវាយតម្លៃ និងត្រៀមរៀបចំជួសជុល ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦