គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង
2019-09-23 06:59:53

នាព្រឹកថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះសពឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអតីតប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា នៅភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ថ្នាក់ដឹកនាំ មន្ត្រីរាជការក្នុងខេត្តរតនគិរី និងបងប្អូនញាតិមិត្តជិតឆ្ងាយ នៃក្រុមគ្រួសារសព។

ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ ក៏មានការយាង និងនិមន្តព្រះសង្ឃធ្វើពិធីស្វាធ្យាយ ព្រះសត្តប្បករណ៍ ដង្ហែឧត្តរាព័ត៌ជុំវិញសពចំនួនបីជុំ ដោយក្រុមគ្រួសារសព និងឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគីរី តំណាងក្រុមគ្រួសារសពអាននូវវិយោគកថា និងជីវប្រវត្តិរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ព្រឹទ្ធាចារ្យ ប៊ូ ថង ព្រមទាំងគោរពវិញ្ញាណក្ខន្ធជាកិច្ចបច្ឆាមរណៈ។

បន្ទាប់មកសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានជូនព្រះធរណីចំពោះសពរួចមកឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តរតនគីរី តំណាងក្រុមគ្រួសារសព បានឡើងថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយស់ទាំងអស់ដែលបានផ្ដល់កិត្តិយស អញ្ជើញចូលរួមក្នុងពិធីបុណ្យ និងបញ្ចុះសពនាពេលនេះ៕

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦