គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វេទិកាស្ដីពី ការពង្រឹងសមត្ថភាពសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់
2019-10-07 06:09:47

នាព្រឹកថ្ងៃចន្ទ ទី៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើក វេទិកាស្ដីពី ការពង្រឹងសមត្ថភាពសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការអនុវត្តច្បាប់ពាក់ព័ន្ធអាពាហ៍ពិពាហ៍ និងគ្រួសារ សន្តតិកម្ម និងការដោះស្រាយវិវាទក្រៅប្រព័ន្ធ នៅនៅសាលប្រជុំសណ្ឋាគារពោធិ៍សាត់ រីវើសាយ ស្ថិតនៅភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ប្រធានសាលាដំបូង សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្តជានារី និងសមាជិកាក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង សរុបចំនួន២៤៧នាក់។

វេទិកានេះ រៀបចំឡើងរយៈពេល ១ថ្ងៃ ដោយក្រុមសមាជិកាព្រឹទ្ធសភា ក្រោមការសហការឧបត្ថម្ភពីវិទ្យាស្ថានសភាកម្ពុជា និងរដ្ឋបាលខេត្តពោធិ៍សាត់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦