គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកាឆ្នាំ២០១៩
2019-10-31 01:42:50

នាថ្ងៃពុធ ៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩  វេលាម៉ោង១៤:៣០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមប្រជុំប្រចាំខែតុលា និងលើកទិសដៅខែវិច្ឆិកាឆ្នាំ២០១៩ ជាមួយមេភូមិទាំង១៣ និងក្រុមប្រឹក្សាសង្កាត់ទឹកល្អក់ទី២ នៅសាលាសង្កាត់ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នាឱកាសនោះឯកឧត្តមអនុប្រធានក៏បានឧបត្ថម្ភថវិកាចូលរួមក្នុងកម្មវិធីហូបអំបុក ការពារជាតិ សាសនា ព្រះមហាក្សត្រឲ្យបានអធិកអធមព្រមៗគ្នា និងធានានូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈឲ្យបានល្អប្រសើរនៅមូលដ្ឋានរៀងៗខ្លួន ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦