នាព្រឹក ថ្ងៃព្រហស្បតិ៍ ០៤កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៨នឹង០០នាទី ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា នឹងជាលេខាធិការក្រុម សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ អញ្ជើញចូលរួមអបអរសាទរទិវាលំនៅ ដ្ឋានពិភពលោក World Hibitat day ជាមួយតំណាងសហគមន៍ដែលមានស្នាដៃក្នុងការសងប្រាក់ត្រឡប់បានល្អប្រសើរចំនួន៩ សហគមន៍ក្រីក្រ។
ទិសដៅការងារបន្តរបស់សហគមន៍ បានឯកភាពគ្នាឲ្យបន្តសាកល្បងការងារ ដើម្បីប្រមូលប្រាក់សងត្រឡប់ ពី សហគមន៍ ដើម្បីជីវភាពរស់នៅ គឺកាន់តែល្អប្រសើរ ថែមទៀត ដែលកម្មវិធីប្រព្រឹត្តនៅគណៈកម្មការទី៧ ព្រឹទ្ធសភា ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦