គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យសំឡូត
2019-11-02 01:22:33

នាព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាភូមិភាគ៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ២០១៩-២០២០ នៅវិទ្យាល័យសំឡូត ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោក កុល បុត្រ ប្រធានក្រុមប្រឹក្សាស្រុក លោក សើ សាម៉េត អភិបាលស្រុក លោក គង់ មុនីចន្ទ នាយកមូលនិធិMJP និងមន្រ្តីការិយាល័យជុំវិញស្រុក លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ១១៥០នាក់។
ក្នុងឱកាសនោះឯកឧត្តមបានស្នើសុំដល់លោកគ្រូូអ្នកគ្រូ និងអ្នកពាក់ព័ន្ឋអនុវត្តអោយបានតាមខ្លឹមសារសារលិខិតបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងសូមចូលរួមហូបអំបុកនាថ្ងៃ៩ វិច្ឆិកា ២០១៩ ដើម្បីថែរក្សាការពារជាតិ សាសនា ព្រះមហាក្សត្រ មានសន្តិភាពទើបមានការអភិវឌ្ឍន៍ ហើយកុំជឿតាមការឃោសនារបស់ពួកក្បត់ជាតិ។
នៅចុងបញ្ចប់ឯកឧត្តម ក៏បានចែករង្វាន់សិស្សពូកែចំនួន១០០នាក់ ក្នុងម្នាក់ សៀវភៅ៤ក្បាល ប៊ិច៤ដើម និងថវិកា ១០.០០០រៀល និងសិស្សចូលរួមចំនួន១១០០នាក់ ក្នុងម្នាក់ សៀវភៅ ១ក្បាល ប៊ិច១ដើម និងជូនថវិកាចំនួន ១.០០០.០០០រៀល ដល់វិទ្យាល័យសំឡូត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦