គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងសហការី បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើង និងការសាកល្បងបណ្តែតប្រទីបព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
2019-11-08 01:17:42

នៅល្ងាចថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងសហការី បានអញ្ជើញចុះពិនិត្យការរៀបចំដំឡើង និងការសាកល្បងបណ្តែតប្រទីបព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅខាងក្រោយសាលមហោស្រពចតុមុខ រាជធានីភ្នំពេញ ដើម្បីត្រៀមចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០-១១-១២ ខែវិច្ឆិកា ឆ្នាំ២០១៩។
រហូតមកដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រទីបព្រឹទ្ធសភាត្រូវបានដំឡើងរួចរាល់ មុនព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប ឈានចូលមកដល់នាថ្ងៃខាងមុខនេះ នៅលើផ្ទៃទន្លេសាប មុខព្រះបរមរាជវាំង៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦