គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី ការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា
2019-11-08 07:35:58

នាថ្ងៃត្រង់ទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សភានៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីបិទសិក្ខាសាលាស្តីពី ការវាយតម្លៃរបស់សភាលើគោលនយោបាយសាធារណៈ

ក្រោមអធិបតីភាពឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា លោក ដារ៉ារឹទ្ធ គឹមយ៉ាត នាយកប្រតិបត្តិនៃវិទ្យាស្ថានសភាកម្ពុជា លោក Philippe Pejo ទីប្រឹក្សនៃគណៈកម្មការកិច្ចការសភា នៃសភាប្រើភាសាបារាំង នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា វិទ្យាស្ថានសភាកម្ពុជា អង្គទូតបរទេស និងសិក្ខាកាមមកពីសភាកម្ពុជា ឡាវ និងថៃ សរុបចំនួន១២០រូប។

សិក្ខាសាលានេះត្រូវបានបញ្ចប់ទៅដោយរលូន តាមការគ្រោងទុក ដែលបានប្រព្រឹត្តទៅអស់រយៈពេល៣ថ្ងៃ ពីថ្ងៃទី៦~៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការសហការរៀបចំដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា រដ្ឋសភា លេខាធិការដ្ឋានសភាប្រើប្រាស់ភាសាបារាំង និងវិទ្យាស្ថានសភាកម្ពុជា។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦