គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ គណៈកម្មការ និងចំណុះទូក ង សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ
2019-11-10 02:12:46

រសៀលថ្ងៃសៅរ៍ ១៣កើត ខែកត្កិក ឆ្នាំកុរ  ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឈើយ ចាន់ណា លេខាគណៈកម្មការទី៧ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំមណ្ឌលភូមិភាគទី៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ គណៈកម្មការ និងចំណុះទូក ង សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ និងបាននាំយកអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ មានគ្រឿងឧបភោគ បរិភោគ និងថវិកាសរុបចំនួន១១,៥៥៥ដុល្លារ(ដប់មួយពាន់ ប្រាំរយហាសិបប្រាំដុល្លារ) និងខោ អាវ មួក ២១០ឈុតដែលត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអំទូក សំពះខែ និងបណ្តែតប្រទីប អកអំបុក នៅរាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦