គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភាបានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩
2019-11-19 07:20:47

នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមមាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់មកពីជិត៥០ប្រទេស ដែលមានឋានៈជាប្រធានាធិបតី អនុប្រធានាធិបតី នាយករដ្ឋមន្ត្រី អនុប្រធានសភា រដ្ឋមន្ត្រី រដ្ឋលេខាធិការ ប្រធានវិទ្យាស្ថាន សាស្ត្រាចារ្យ និងមានអ្នកចូលរួមអន្តរជាតិ និងកម្ពុជាប្រមាណ ២.០០០នាក់។

ក្នុងឱកាសចូលរួមកិច្ចប្រជុំនេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នឹងធ្វើបទបង្ហាញលើប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ តួនាទីរបស់រដ្ឋាភិបាល សមាជិកសភា និងសង្គមស៊ីវិល»។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា បានប្រារព្ធធ្វើនៅវិមានសន្តិភាព រាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមសហការរៀបចំរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយសហព័ន្ធសន្តិភាពសកល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦