គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ត្រូវបានព្រឹទ្ធសភាចាត់តាំងឲ្យទៅបំពេញទស្សនកិច្ចសិក្សានៅសភាប្រទេសអូស្រ្តាលី
2019-11-23 01:10:38

ចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ត្រូវបានព្រឹទ្ធសភាចាត់តាំងឲ្យទៅបំពេញទស្សនកិច្ចសិក្សានៅសភាប្រទេសអូស្រ្តាលី តាមការអញ្ជើញរបស់ប្រធានសភាប្រទេសអូស្រ្តាលី ។ នៅក្នុងដំណើរទស្សនកិច្ចនេះក៏មានការអញ្ជើញចូលរួមពីសមាជិកសភាមកពីបណ្តាប្រទេសអាស៊ានដូចជាប្រទេសប៊្រុយណេដារ៉ូសាឡឹម ម៉ាឡេស៊ី សឹង្ហបូរី ថៃ និងប្រទេសវៀតណាមផងដែរ ។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ មុត រួមជាមួយប្រតិភូសមាជិកសភាបណ្តាប្រទេសអាស៊ានខាងលើ បានទៅទស្សនកិច្ចនៅវិមានរដ្ឋសភាប្រទេសអូស្ត្រាលី និងនៅពេលល្ងាចបានអញ្ជើញចូលរួមពិសាអាហារជាមួយប្រតិភូសមាជិកសភាបណ្តាប្រទេសអាស៊ាន រួមជាមួយសមាជិកសភាប្រទេសអូស្ត្រាលី នៅភោជនីយដ្ឋាន សូហ្វីតែលមែលប៊ន ។
នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈប្រតិភូក៏បានចុះទៅទស្សនកិច្ចនៅសភាថ្នាក់មូលដ្ឋានឈ្មោះ យ៉ារា រ៉ែនហ្ស័រ ដឹកនាំដោយឯកឧត្តម តូនីស្មីត ប្រធានរដ្ឋសភាសហព័ន្ធអូស្ត្រាលី។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦