គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឆាយ វណ្ណា ជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំេណះសំណាលជាមួយបងប្អូនសាសនិកឥស្លាម
2019-11-24 10:16:39

នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងជាសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញជួបសំេណះសំណាលជាមួយបងប្អូនសាសនិកឥស្លាមនៅឃុំពាមជីលាំងស្រុកត្បូងឃ្មុំខេត្តត្បូងឃ្មុំ។ក្នុងពិធី សំណេះសំណាលនោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានជំរាបជូនផងដែរអំពី សភាពការណ៍វិវត្តន៍រីកចម្រើនថ្មីៗលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ឈ្លាសវៃនិងប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងការខិតខំគ្រប់ថ្នាក់ គ្រប់ផ្នែក ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងការចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ពីផ្នែកឯកជន ពីកម្លាំងមហាសាមគ្គីរបស់ប្រជាពលរដ្ឋយើងនៅគ្រប់មជ្ឈដ្ឋាន រហូតមានលទ្ធផល ដូចសព្វថ្ងៃ។នៅក្នុងពិធីសំណេះសំណាល  នោះ ឯកឧត្តម ឆាយ វណ្ណា ក៏បានជំរាបជូនបងប្អូនប្រជាពលរដ្ឋអំពីការរីកចំរើនអភិវឌ្ឍន៍ប្រទេសជាតិនិងរក្សាបាន នូវស្ថេរភាពនយោបាយនិងកំនើនសេដ្ឋកិច្ច ព្រមទាំងរក្សាបាននូវសុខ សន្តិភាពដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសកំពុងទទួល បានក្នុងពេលបច្ចុប្បន្ននិងទៅអនាគត់ ។នៅក្នុងឱកាសនោះ ឯកឧត្តម ឆាយ វណ្ណា បានអំពាវនាវអោយបងប្អូនប្រជាពលរដ្ឋរួមគ្នាបន្តរក្សាសន្តិភាពដើម្បីប្រទេសជាតិមានការរិកចំរើនថែមទៀត។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦