គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីដង្ហែរ និងព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវី
2019-11-25 08:05:01

នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភា ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីដង្ហែរ និងព្រះរាជពិធីថ្វាយព្រះភ្លើងបូជាព្រះបរមសពសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ជាទេវី «ទេពនាដវដ្ដីឯក» ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅឯមុខវត្ដបទុមវតីរាជវរារាម ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយព្រះពិរាល័យក្នុងព្រះជន្ម៧៧ព្រះវស្សា នាវេលា ម៉ោង១២:៣០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦