គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអនុញ្ញាតអោយ តំណាងសហភាព សហព័ន្ធសហជីព និងសមាគមនៅក្នុងវិស័យការងារ ចូលជួបពិភាក្សា
2019-11-26 07:14:05

នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ គណៈកម្មការទី៨ព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មការ បានអនុញ្ញាតអោយ តំណាងសហភាព សហព័ន្ធសហជីព និងសមាគមនៅក្នុងវិស័យការងារក្នុងព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ និងបញ្ហាប្រឈមផ្សេងៗ នៅសាលប្រជុំពិសេសវិមានព្រឹទ្ធសភា។គោលបំណងនៃការជួបពិភាក្សាការងារនេះគឺផ្តោតសំខាន់ទៅលេីបញ្ហាប្រឈមផ្សេងៗដែល តំណាងសហភាព សហព័ន្ធ សហជីព និងសមាគមនៅក្នុងវិស័យការងារក្នុងព្រះរាជាណាចក្រកម្ពុជា បានជួបការលំបាកនាពេលកន្លងមក។តំណាងសហភាពសហព័ន្ធ សហជីព និងសមាគម ដែលមកចូលរួមពិភាក្សាការងារនាពេលនេះរួមមាន៖ សហម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរ សហម្ព័ន្ធសហជីពកម្មករនិយោជិត វិស័យទេសចរណ៍ សេវាកម្មកម្ពុជា សហម្ព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈេី សហម្ព័ន្ធសហជីពកម្មករនិយោជិតវិស័យឧស្សាហកម្មកម្ពុជា សហម្ព័ន្ធសហជីពកម្មករវិស័យដឹកជញ្ជូនកម្ពុជា សហម្ព័ន្ធសហជីពកម្មករកសិកម្មកម្ពុជា សមាគមកសិករដេីម្បីសន្តិភាព និងអភិវឌ្ឍន៍ និងសមាគមកបកម្មជាសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦