នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ២០១៩ ឯកឧត្តម
ទេព ចាន់អុនវុធីរក្ស អគ្គនាយករងរដ្ឋបាល និងហរិញ្ញវត្ថុ និងក្រុមការងារនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសហគមបេសកកម្មមនុស្សធម៌នៅកម្ពុជា(AMH)នៃប្រទេសបារាំងចុះទៅពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតយកកម្រៃនៅវត្តក្រពុំពេជ្រ ស្ថិតនៅក្នុងភូមិកោះដាច់ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានការចូលរួមសហការពីអាជ្ញាមូលដ្ឋាន ព្រមទាំងមានចែកវ៉ែនតាម្ញូបដល់ប្រជាពលរដ្ឋដែលបានមកពិនិត្យ និងព្យាបាលជំងឺផងដែរ ។
វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ទូរស័ព្ទ: (៨៥៥-២៣) ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦