គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ឡៅ ឆន ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាឃុំជើងទៀន ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក នគរបាលប៉ុស្តិ៍ឃុំ
2019-12-08 03:32:21

នៅព្រឹកថ្ងៃសៅរ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឡៅ ឆន សមាជិកគណកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ជើញចុះជួបជាមួយក្រុមប្រឹក្សាឃុំជើងទៀន ប្រធាន និងសមាជិកក្រុមប្រឹក្សាស្រុក នគរបាលប៉ុស្តិ៍ឃុំ ប្រធានកាពារឃុំ សរុបចំនួន ១៤នាក់ ស្ថិតនៅសាលាឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដើម្បីស្តាប់របាយការណ៍ សំណូមពរ បញ្ហាប្រឈម លើការអនុវត្តន៍ ៖
១-ការផ្តល់សេវារដ្ឋបាល
២-ការងារអត្រានុកូលដ្ឋាន
៣-ការកែតម្រូវអក្ខរាវិរុទ្ធក្នុងអត្រានុកូលដ្ឋាន
៤-មូលនិធិអភិវឌ្ឍន៍ឃុំ និង
៥-ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្តិភាព។ នាឱកាសនោះ ឯកឧត្តមបានឧបត្ថម្ភកៅអី ចំនួន៦១កៅអី ដល់សាលាមត្តេយ្យ និងLaptopថ្មី ចំនួន០១គ្រឿង ជូនរដ្ឋបាលឃុំ សម្រាប់ដំណើរការងាររដ្ឋបាលផងដែរ។
ជាមួយគ្នានោះ ឯកឧត្តម បានបន្តចុះទៅជួបសួរសុខទុក្ខដល់ទីតាំងផ្ទះបងប្អូនប្រជាពលរដ្ឋ ចំនួន០៥គ្រួសារ ដែលពិការ និងគ្រួសារក្រីក្រលំបាកជាងគេក្នុងភូមិ ដោយបានឧត្តមជូនក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គ.ក្រ, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ និងថវិកាចំនួន១០០,០០០រៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦