គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម Sengnouan Xayalath អនុប្រធានរដ្ឋសភាឡាវ
2019-12-12 07:09:04

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៩ ម៉ោង ៨:៣០នាទី នៅសាលបដិសណ្ឋារកិច្ចរបស់សណ្ឋាគារ Luangprabang View Hotel ៖ ឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាប្រធានក្រុមសភាជាតិកម្ពុជា-APF (សម្រាប់ព្រឹទ្ធសភា) និងជាប្រធានគណៈប្រតិភូក្រុមសភាជាតិកម្ពុជា-APF
បានអញ្ជើញទទួលបដិសណ្ឋារកិច្ចដោយឯកឧត្តម Sengnouan Xayalath អនុប្រធានរដ្ឋសភាឡាវ មុនពេលបើកកិច្ចប្រជុំលើកទី៩ នៃសភាប្រើប្រាស់ភាសាបារាំង(APF) តំបន់អាស៊ី-ប៉ាស៊ីហ្វិក ប្រារព្ធធ្វើនៅទីក្រុងលួងប្រាបាង ប្រទេសឡាវ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦