គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបគម្រប់៦០ឆ្នាំនៃឱសថគីណាល់
2019-12-18 04:03:44

នាព្រឹកថ្ងៃពុធ ទី១៨ ខែធ្នូ ឆ្នាំ២០១៩ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រារព្ធខួបគម្រប់៦០ឆ្នាំនៃឱសថគីណាល់ នៅសហគ្រាសផលិតឱសថ ប៉េប៉េអឹម ដែលស្ថិតសង្កាត់ចាមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល អាជ្ញាធរមានសមត្ថកិច្ច បុគ្គលិតក្រុមហ៊ុន ព្រមទាំងនិស្សិតពេទ្យយ៉ាងច្រើនកុះករ។

សហគ្រាសផលិតប៉េប៉េអឹម (ឱសថគីណាល់) បង្កើតឡើងចាប់តាំងពីឆ្នាំ១៩៦០ មកទល់នាពេលនេះ គឺមានអាយុកាល ៦០ឆ្នាំ ដែលឆ្នាំនេះ ជាខួបគម្រប់៦០ឆ្នាំនៃឱសថគីណាល់របស់កម្ពុជា។ ឱសថគីណាល់ គឺជាថ្នាំបំបាត់ការឈឺចាប់ ដែលមានវត្តមានលើទីផ្សារអន្តរជាតិជាច្រើនឆ្នាំមុនគេ គឺមុនពេលដែលក្រុមហ៊ុនសហគ្រាសផលិតឱសថធំៗ នៅលើពិភពលោកអាចផលិតបាន និងបានដាក់លក់នៅលើទីផ្សារអន្តរជាតិ។
ក្នុងឱកាសនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏អញ្ជើញកាត់ខ្សែរបូសម្ពោធអគារខនហ្វីរេលផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦