គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភវឌ្ឍន៍ខេត្តឧត្តរមានជ័យ
2019-12-19 07:18:05

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែធ្នូ ឆ្នាំ២០១៩ លោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកាព្រឹទ្ធសភា ប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងជាអនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីភាពក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងាររបស់គណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភវឌ្ឍន៍ខេត្តឧត្តរមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំប្រដាប់អាវុធទាំង៣ប្រភេទ លោកអភិបាលក្រុង ស្រុក និងសមាជិកសាខា អនុសាខាសមាគមនារីខេត្ត សរុបចំនួន ៤១៩នាក់ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ។

 

អង្គសន្និបាតនេះប្រព្រឹត្តទៅរយៈពេល១ព្រឹក ក្នុងគោលបំណង ដើម្បីត្រួតពិនិត្យឡើងវិញពីប្រសិទ្ធភាពនៃការអនុវត្តការងាររបស់សាខាសមាគមនារីរយៈពេល១ឆ្នាំកន្លងមក និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២០ និងបន្តផ្តល់សេវាជួយដល់ស្ត្រីទីទាល់ក្រ ស្ត្រីមេម៉ាយ ស្ត្រីជាជនពិការ ស្ត្រីរងគ្រោះដោយអំពើហិង្សា និងករណីរំលោភសេពសន្ថវៈ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦