គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
សមាជិក សមាជិកា ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ASEP-11 ដើម្បីពិភាក្សាអំពីការងារដែលអនុវត្តកន្លងមក និងស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា
2019-12-24 09:23:47

នារសៀលថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកា ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ (ASEP-11) នៅចុងឆ្នាំ២០២០ ដើម្បីពិភាក្សាអំពីការងារដែលអនុវត្តកន្លងមក និងស្តាប់នូវរបាយការណ៍វឌ្ឍនភាពការងារ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ នៅវិមានរដ្ឋសភា។

សូមជម្រាបថា សភាកម្ពុជានឹងទទួលធ្វើម្ចាស់ផ្ទះកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ដែលមានឈ្មោះជាភាសាអង់គ្លេស “Asia-Europe Parliamentary Partnership Meeting ហៅកាត់ (ASEP) លើកទី១១ នៅចុងឆ្នាំ២០២០ ខាងមុខ។ សភាកម្ពុជាបានចូលជាសមាជិកសភាអាស៊ី-អឺរ៉ុប ASEP នៅក្នុងឆ្នាំ២០០៤ នៅទីក្រុងវេរ ប្រទេសវៀតណាម៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦