គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញនាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា
2020-01-09 02:20:46

 

នារសៀលថ្ងៃពុធ ១៤ កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង៤:២០នាទី ឯកឧត្តម ហែម ខន អនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញនាំយកថវិការបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំនួន១,០០០,០០០រៀល ចូលរួមរំលែកមរណទុក្ខជាមួយក្រុមគ្រួសារសពលោក អ៊ឹម ធុក ដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារកំពុងសាងសង់កម្ពស់៧ជាន់ នៅសង្កាត់កែប ក្រុងកែប ខេត្តកែប កាលពីម៉ោង៤:១៥នាទីរសៀល ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០។

   ក្នុងឱកាសនោះដែរ ឯកឧត្តម និងសហការី បានចូលបច្ច័យបុណ្យចំនួន៣០០,០០០រៀល អង្ករ៥០គីឡូ ប្រេងឆា១កេះ ទឹកស៊ីអីវ១យូរ ទឹកត្រី១យូរ ជូនដល់ក្រុមគ្រួសារសពផងដែរ ។

   ពិធីបុណ្យសពនេះប្រារព្ធនៅភូមិសៅកែ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦