គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចូលរួមអមដំណើរ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកទុក្ខ ដល់គ្រួសារសព
2020-01-10 08:33:31

នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២០ ឯកឧត្តម អន ស៊ុំ លេខាគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តមឈើយ ចាន់ណា លេខាគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិក ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានចូលរួមអមដំណើរ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះសួរសុខទុក្ខ និងរំលែកទុក្ខ ដល់គ្រួសារសព ដែលបានស្លាប់បាត់បង់ជីវិតក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់ប្រាំពីរជាន់ នៅក្រុងកែប ខេត្តកែប កាលពីល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិករដ្ឋសភា ថ្នាក់ដឹកនាំខេត្ត ព្រមទាំងក្រុមការងារថ្នាក់ជាតិ លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋាន។ គេហដ្ឋានគ្រួសារសព ស្ថិតនៅភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
បន្ទាប់ពីការចុះសួរសុខទុក្ខរួចមក ឯកឧត្តម លោកជំទាវ បានបន្តអញ្ជើញចុះពិនិត្យពីស្ថានភាពទឹក នៅចំណុចស្ពានឆ្លងស្ទឹងចំណោម ភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី និងកន្លែងបូមបង្ហូរទឹកពីស្ទឹងសិរីសោភ័ណ នៅសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ចូលទៅស្ទឹងមង្គលបូរី។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦