គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បានអញ្ជើញចុះមូលដ្ឋាននៅឃុំជ្រៃលាស់ ឃុំភ្នំបាត និងសាលាស្រុកពញាឮ
2020-01-11 23:44:12

ថ្ងៃសៅរ៍ ២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា        បានអញ្ជើញចុះមូលដ្ឋាននៅឃុំជ្រៃលាស់ ឃុំភ្នំបាត និងសាលាស្រុកពញាឮ  ។នៅឃុំជ្រៃលាស់ លោកជំទាវបានអញ្ជើញប្រជុំជីវភាពនយោបាយអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាជ័យជំនះ៧មករា នៅសាលប្រជុំសាលាឃុំជ្រៃលាស់ ។ បន្ទាប់មកលោកជំទាវបានអញ្ជើញចុះដល់សាលារៀនត្រពាំងរការ  សាលាឃុំភ្នំបាត និងសាលារៀនអរិយកស្សប ក្នុងឃុំភ្នំបាត បានជួបពិភាក្សាជាមួយលោកសែម សុផលមេឃុំភ្នំបាត លោក លោកស្រីក្រុមប្រឹក្សាឃុំ នាយកសាលាលោកគ្រូ អ្នកគ្រូ អំពីការត្រៀមលក្ខណៈរៀបចំកម្មវិធី ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋក្នុងឃុំភ្នំបាតនៅថ្ងៃទី២៨,២៩ និងថ្ងៃទី ៣០ខែមករាឆ្នាំ២០២០ខាងមុខនេះ ។ លោកជំទាវបានស្តាប់របាយការណ៍លោកមេឃុំ និងមានមតិណែនាំបន្ថែមអំពីកិច្ចការមួយចំនួនដូចជាការកត់ត្រាទិន្នន័យរបស់អ្នកជំងឺ, ការចូលរួមរបស់លោកគ្រូពេទ្យមកពីមន្ទីរពេទ្យបង្អែកស្រុក ឬមកពីមណ្ឌលសុខភាពឃុំ ដើម្បីបង្កើតចំណងទាក់ទងជាមួយក្រុមគ្រូពេទ្យAMSA សម្រាប់ជាប្រយោជន៍ដល់ប្រជាជនបន្តទៅថ្ងៃមុខទៀត។ នៅសាលាស្រុក លោកជំទាវបានជួបពិភាក្សាការងារជាមួយលោកថន សុវណ្ណា អភិបាលស្រុក អំពីសភាពការណ៍ទូទៅ និងការរៀបចំកម្មវិធីចុះព្យាបាលជម្ងឺរបស់ក្រុមគ្រូពេទ្យAMSAនៅទូទាំងស្រុកចំនួន៣៣លើក។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦