គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងយកអំណោយសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនលោកគ្រួ អ្នកគ្រូ និងសិស្សានុសិស្សនៅសាលាបឋមសិក្សាសាមុត្រលើ
2020-01-14 09:51:42

នារសៀលថ្ងៃអង្គារ ទី១៤ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ព្រមទាំងយកអំណោយសម្ភារៈសិក្សាមួយចំនួន ទៅចែកជូនលោកគ្រួ អ្នកគ្រូ និងសិស្សានុសិស្សចំនួន ៣១១នាក់ នៅសាលាបឋមសិក្សាសាមុត្រលើ ស្ថិតក្នុងភូមិសាមុត្រលើ ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ។

អំណោយជាសម្ភារៈជូនសាលាបឋមសិក្សាសាមុត្រលើ មានម៉ូទ័របូមទឹកមួយឈុត ធុងច (អង្ករ ត្រីខ មី) លោកគ្រូ អ្នកគ្រូ ចំនួន០៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល សារុង ០១ អាវរងា០១ សិស្សានុសិស្សចំនួន ២៩៦នាក់ ក្នុងម្នាក់ៗទទួលបានសម្លៀកបំពាក់០១កំប្លេ សម្ភារៈសិក្សា (កាបូប ប៊ិច និងសៀវភៅ) ក្រុមប្រឹក្សាឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាលចំនួន១០នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៥ម៉ឺនរៀល និងសារុង០១។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦