គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ច្រឹង គឹមស៊្រាន សមាជិកគណៈកម្មការទី៣នៃព្រឹទ្ធសភា តំណាងឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះ
2020-01-15 08:57:25

 

 

រសៀលថ្ងៃទី ១៥/០១/២០២០ ឯកឧត្តម ច្រឹង គឹមស៊្រាន សមាជិកគណៈកម្មការទី៣នៃព្រឹទ្ធសភា តំណាងឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ឌលកំពង់ចាម បាននាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី១៤/០១/២០២០ ចំនួន ៣ គ្រួសារ នៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយក្នុងមួយគ្រួសារៗទទួលបានថវិកា ៥៥០,០០០រៀល អង្ករ៥០គីឡូក្រាម មី០១កេះ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ ត្រីខ ០១យួរ និងទឹកបរិសុទ្ធចំនួន០១យួរ ក្នុងនោះ ឯកឧត្តមក៏បានផ្តល់ថវិកាផ្ទាល់ខ្លួនជូនពួកគាត់ក្នុងមួយគ្រួសារៗនូវថវិកា ៥០,០០០រៀលផងដែរ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦