គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ មាន សំអាន ប្រធានគណៈកម្មារទី៨ព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ លី គីម ភរិយាឯកឧត្តម សោម ចិន សមាជិកគណៈកម្មការទី១០នៃរដ្ឋសភា ដែលបានទទួលមរណភាព
2020-01-15 12:27:27

នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២០ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានគណៈកម្មារទី៨ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកាព្រឹទ្ធសភា បានអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ លី គីម ភរិយាឯកឧត្តម សោម ចិន សមាជិកគណៈកម្មការទី១០នៃរដ្ឋសភា ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ១០:៣៥នាទីយប់ ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។សពលោកជំទាវ លី គីម ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋានផ្ទះលេខ១៨ ផ្លូវលេខ១១ បុរីប៉េងហួត ដឹស្តា អ៊េមីរ៉លដ៍ ភូមិកោះអណ្តែត សង្កាត់ទួលសង្កែ២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦