គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គវេទិកាថ្នាក់ខេត្តស្តីពី ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព
2020-01-16 07:10:54

នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម យ៉ង់ សែម ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាប្រធានគណៈកម្មទី១ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទអង្គវេទិកាថ្នាក់ខេត្តស្តីពី «ការពង្រឹងសមត្ថភាពសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងការរៀបចំថវិកា និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព» នៅសាលប្រជុំ ភោជនីយដ្ឋានពេជ្រដា ក្នុងខេត្តមណ្ឌលគិរី។
វេទិកានេះប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ក្រោមកិច្ចសហការរៀបចំឡើងដោយ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រដ្ឋបាលខេត្តមណ្ឌលគិរី និងវិទ្យាស្ថានសភាកម្ពុជា (PIC) ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦