គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានឧបត្ថម្ភអង្ករជូនក្មួយៗប្រុស ស្ត្រីផ្នែកអនាម័យ និងអ្នកថែរសួន
2020-01-16 09:26:19

នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា  ឆ្នាំ២០២០ បន្តគោរព និងអនុវត្តន៍វប្បធម៌នៃក្តីអាណិតស្រឡាញ់ និងសិល្បៈនៃការចែករំលែកដោយផ្តើមចេញពីអ្នកនៅជុំវិញខ្លួន ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងលោកជំទាវ មុំ សណ្តាប់ លេខាធិការគណៈកម្មការទី៨ ព្រឹទ្ធសភា បានឧបត្ថម្ភអង្ករជូនក្មួយៗប្រុស ស្ត្រីផ្នែកអនាម័យ និងសួនច្បារម្នាក់ៗ បាន១០គីឡូ និងបានផ្តាំផ្ញើឲ្យក្មួយៗ ខិតខំបំពេញការងារឲ្យកាន់តែល្អប្រសើរថែមទៀត និងសូមបួងសួងគោរពដោយក្តីកតញ្ញូបំផុតជូនសន្តិភាពដ៏សុខដុមរមនាពេញផ្ទៃប្រទេស នៅបន្ទប់ធ្វើការឯកឧត្តមអនុប្រធានគណៈកម្មការទី៧។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦