គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ម៉ាន់ ឈឿន ជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ១ បានអញ្ជើញចូលរួម ក្នុងពិធីប្រគល់ប័ណ្ណផ្ទះសហកម្មសិទ្ធជូនប្រជាពលរដ្ឋ
2020-01-21 00:11:33

នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨:៣០នាទីព្រឹក ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគ១ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ប័ណ្ណផ្ទះសហកម្មសិទ្ធជូនប្រជាពលរដ្ឋចំនួន៥១គ្រួសាររស់នៅបុរីរុងរឿងតំបន់អភិវឌ្ឍន៌ជ្រោយចង្វារាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តម បានចូលរួមផ្តល់អំណោយសប្បុរសធម៌ជាមួយអ្នកឧកញ៉ា ពុងឃាវសែ ជូនចំពោះបងប្អូនប្រជាពលរដ្ឋចំនួន ២៣៣គ្រួសារ ក្រោមបរិយាកាសរីករាយស្និទ្ធិស្នាលក្រៃលែង៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦