គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ឌសភា បានអញ្ជើញប្រគេនទេយ្យទាន ផលានុផល ភេសជ្ជៈ មី និងបច្ច័យ ១០០ដុល្លារអាមេរិក ថ្វាយព្រះសង្ឃ
2020-01-26 02:43:10

នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមករា ឆ្នាំ២០២០ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ឌសភា បានអញ្ជើញប្រគេនទេយ្យទាន ផលានុផល ភេសជ្ជៈ មី និងបច្ច័យ ១០០ដុល្លារអាមេរិក ថ្វាយព្រះសង្ឃវត្តព្រះសុគន្ធមានបុណ្យហៅវត្តអ្នកតាសឹង្ហ ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល។បន្ទាប់មកលោកជំទាវប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា និងលោកជំទាវ សុងឡេង បូរ៉ា ប្រធានពិធីការសម្តេចតេជោនាយករដ្ឋមន្ត្រី អមដំណើរដោយលោក នុត ប៉ាត ទីប្រឹក្សាក្រសួងធនធានទឹក និងឧតុនិយម លោកឡឹម ស៊ីមជំទប់ទី២ឃុំភ្នំបាត បានអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ នៅភូមិកំចាត់ព្រាយ ឃុំភ្នំបាតស្រុកពញាឮ ខេត្តកណ្តាល។
ក្នុងឱកាសនោះ លោកជំទាវបានពាំនាំប្រសាសន៍រំលែកទុក្ខរបស់ថ្នាក់ដឹកនាំ និងបានលើកទឹកចិត្តបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យជួយគ្នាក្នុងគ្រាជួបទុក្ខលំបាក។ លោកជំទាវបានឧបត្ថម្ភថវិកាសរុប ១.៤០០.០០០៛ ក្នុងនោះជូនគ្រួសាររងគ្រោះ ៩សែនរៀល និងលោកតាលោកយាយ មន្ត្រីឃុំភូមិ កុមារាកុមារី ៥សែនរៀល។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦