គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ
2020-01-28 02:23:29

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមករា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក គណៈប្រតិភូព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមនាយឧត្តមសេនីយ៍ ខូរ ឈា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានទទួលមរណភាពកាលពីថ្ងៃសៅរិ៍ ទី២៥ ខែមករា  ឆ្នាំ២០២០ វេលាម៉ោង២២:០០នាទីយប់ ក្នុងជន្មាយុ៧០ឆ្នាំ ដោយរោគាពាធ។សពឯកឧត្តមនាយឧត្តមសេនីយ៍ ខូរ ឈា ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន  តាមប្រពៃណីសាសនា ស្ថិតនៅក្នុងភូមិលេខ២ សង្កាត់ព្រះពន្លា ក្រុងសេរីសោភ័ណ បន្ទាយមានជ័យ៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦