គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាខណ្ឌសែនសុខ
2020-01-29 03:24:21

 

 

នាព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៨:៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបសំណេះសំណាលការងារជាមួយក្រុមប្រឹក្សាខណ្ឌសែនសុខ ដឹកនាំដោយលោកស្រី ឈាន សុខេន ប្រធានក្រុមប្រឹក្សាខណ្ឌ ស្តីពីការផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋ, ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធការអនុវត្តមុខងារ រចនាសម្ព័ន្ធរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់នាពេលខាងមុខ នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦