គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណ:កម្មការទី៥ ព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី AMS បានបន្តពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតយកកម្រៃ
2020-01-30 00:13:59

នា រសៀល ថ្ងៃពុធ  ៥កើត  ខែមាឃ  ឆ្នាំកុរ  ឯកស័ក  ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែមករា  ឆ្នាំ២០២០   ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី(AMS) ប្រទេសបារាំង  ក្រោមការដឹកនាំរបស់លោកជំទាវ  ទី  បូរ៉ាស៊ី  ប្រធានគណ:កម្មការទី៥ ព្រឹទ្ធសភា  បានបន្តពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតយកកម្រៃ ស្ថិតនៅភូមិថ្លុកអង្គ្រង ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដោយសហការចូលរួមពីអាជ្ញាមូលដ្ឋានមាន  លោកថន សុវណ្ណាអភិបាលស្រុក  លោកនុត ប៉ាត  ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន  ប្រធានក្រុមប្រឹក្សាស្រុក លោកទឹម សាវុធ លោកម៉ុត ចាន់ លោកស្រីឈៀន ចន្ថា លោកម៉ម សារីម លោកស្រី  ហួន ស្រីម៉ុ  សមាជិកក្រុមប្រឹក្សាស្រុក លោកមិល ម៉ារឌីអភិបាលរងស្រុក  ឯកឧត្តម  ចាន់ សុភ័ក្រ ប្រធានស.ស.យ.កស្រុក  លោកសួន សុភា  យុវជនស.ស.យ.ក11នាក់  តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ2នាក់ លោកសែម សុផល  មេឃុំភ្នំបាត លោកឡឹម ស៊ីម  ជំទប់ទី2 និងលោក  លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ  អនុប្រធានភូមិ  ជំនួយការភូមិ។ លទ្ធផលពិនិត្យព្យាបាលបានសរុប  217 នាក់ ប្រុស 50នាក់ ស្រី 134នាក់  កុមារា10នាក់ និងកុមារី23នាក់។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦