គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណ:កម្មការទី៥ ព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី បានបន្តពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតយកកម្រៃ
2020-01-30 08:55:52

ថ្ងៃព្រហស្បតិ៍ ៦កើត  ខែមាឃ  ឆ្នាំកុរ  ឯកស័ក  ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា  ឆ្នាំ២០២០   ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាស៊ី(AMS) ប្រទេសបារាំង  ក្រោមការដឹកនាំរបស់លោកជំទាវ  ទី  បូរ៉ាស៊ី  ប្រធានគណ:កម្មការទី៥ ព្រឹទ្ធសភា  បានបន្តពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋឥតយកកម្រៃ ស្ថិតនៅភូមិពោធិ៍រ៉ាល ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ដោយសហការចូលរួមពីអាជ្ញាមូលដ្ឋានមាន  លោកថន សុវណ្ណាអភិបាលស្រុក  លោកនុត ប៉ាត  ទីប្រឹក្សាក្រសួងធនធានទឹកនិងឧតុនិយម លោកអោក ស៊្រុន  ប្រធានក្រុមប្រឹក្សាស្រុក លោកទឹម សាវុធ លោកម៉ុត ចាន់ លោកស្រីឈៀន ចន្ថា លោកម៉ម សារីម លោកស្រី  ហួន ស្រីម៉ុ  សមាជិកក្រុមប្រឹក្សាស្រុក លោកមិល ម៉ារឌីអភិបាលរងស្រុក  ឯកឧត្តម  ចាន់ សុភ័ក្រ ប្រធានស.ស.យ.កស្រុក  លោកសួន សុភា  យុវជនស.ស.យ.ក១១នាក់  តំណាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ៤នាក់ លោកសែម សុផល  មេឃុំភ្នំបាត លោកឡឹម ស៊ីម  ជំទប់ទី២ និងលោក  លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ មេភូមិ  អនុប្រធានភូមិ  ជំនួយការភូមិ។ លទ្ធផលពិនិត្យព្យាបាលបានសរុប  ១៤៥នាក់ ប្រុស៣៥នាក់ ស្រី៨៦នាក់កុមារា១១នាក់ កុមារី១៣នាក់។មុននឹងបិតបញ្ចប់ លោក  នុត ប៉ាត  តំណាងលោកជំទាវប្រធានគណៈកម្មការទី៥នៃព្រឹទ្ធសភា បាបថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងជូនវត្ថុអនុស្សាវរីយ៍ជាក្រមាត្បាញដោយដៃកូនខ្មែរចំនួន១៨ ហើយសង្ឃឹមថាកម្មវិធីបែបនេះនឹងនៅតែបន្តមានជាប់ជានិច្ច និងជូនពរដល់ក្រុមការងារជួបតែពុទ្ធពរទាំង4ប្រការគឺ អយុ វណ្ណៈ  សុខៈ  ពលៈ  កុំបី ឃ្លៀងឃ្លាត ឡើយ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦