គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ
2020-02-05 04:12:54

 

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចុះ MOU ជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី

.........................

នាថ្ងៃព្រឹកទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា រវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) ក្រោមអធិបតីភាពឯកឧត្តម អ៊ុ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា និងលោក ឈាង វណ្ណារិទ្ធ ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ី នៅសាលប្រជុំពិសេស នៃវិមានព្រឹទ្ធសភា។

 

អនុស្សរណៈនៃការយោគយល់គ្នានេះ មានសុពលភាពរយៈពេល ០៣ឆ្នាំ ក្នុងការបង្កើតទំនាក់ទំនង កិច្ចសហប្រតិបតិ្តការរវាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី ដើម្បីផលប្រយោជន៍គ្នាទៅវិញទៅមក ក្នុងការស្រាវជ្រាវ ការបណ្តុះបណ្តាល ការរៀបចំព្រឹតិ្តការណ៍ និងការចែករំលែកផ្សព្វផ្សាយចំណេះដឹង និងព័ត៌មាន។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦