គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ
2020-02-07 03:38:57

ថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨.៣០នាទី ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ (រាជធានីភ្នំពេញ) បានអញ្ជើញជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាសង្កាត់បឹងធំ  ដើម្បីណែនាំ  និងជម្រុញអំពីការងារពិនិត្យបញ្ជីឈ្មោះ  ការចុះឈ្មោះ  និងការរៀបចំបញ្ជីឈ្មោះបោះឆ្នោត តាមភូមិនីមួយៗ  ។ បន្ទាប់មក  ឯកឧត្តមបានអញ្ជេីញប្រគល់អណ្តូងទឹកស្អាតចំនួន០២ ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ ទីតាំងទី១-ស្ថិតក្នុងវិទ្យាល័យបឹងធំ និងទី២-នៅក្នុងសាលាបុណ្យភូមិក្ងោក ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦