គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា អមដំណើរដោយមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកប្រធានក្រុមប្រឹក្សា
2020-02-09 00:05:03

នាព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ទឹម ផន លេខាធិការគណៈកម្មការទី៩ ព្រឹទ្ធសភា អមដំណើរដោយមន្ត្រី នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអញ្ជើញចុះជួបសំណេះសំណាលជាមួយលោកប្រធានក្រុមប្រឹក្សាស្រុកសុីធរកណ្តាល លោកប្រធានក្រុមប្រឹក្សាឃុំ នាយរងប៉ុស្តិ៍នគរបាលឃុំ និងថ្នាក់ដឹកនាំភូមិ ក្នុងឃុំព្រៃទឹង ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម សំណូមពរ និងតម្រូវការចាំបាច់នានាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ បន្ទាប់មក ឯកឧត្តម បានអញ្ជើញពិនិត្យមើលទីកន្លែងសម្រាប់នាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមបេសកកម្មកម្មសិក្សាអាសុី AMS ចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតយកកម្រៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខ។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦