គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម ហឿង សុគន្ធ អភិបាល រងនៃគណៈអភិបាលខេត្តបាត់ដំបង
2020-02-11 04:41:26

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តបាត់ដំបង គណៈកម្មការកិច្ចការបរ ទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ដឹកនាំដោយឯកឧត្តម ហឿង សុគន្ធ អភិបាល រងនៃគណៈអភិបាលខេត្តបាត់ដំបង មន្ទីរព័ត៌មាន មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងស្នង ការងនគបាលខេត្ត ដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែស៊ីជម្រៅលើវិស័យជំនាញរបស់គណៈកម្មការដូចជា ៖ ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់ គ្រងជនបរទេស ការផ្តល់ប័ណ្ណការងារ និងការ
ត្រួតពិនិត្យប័ណ្ណការងាររបស់ជនបរទេសដែលកំពុងធ្វើការនៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុន ការអនុវត្តច្បាប់ស្តីពី របបសារព័ត៌មាន និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ខេត្តដូចជា វិទ្យុ ទូរទស្សន៍ កាសែត ទស្សនាវដ្តី ព្រមទាំងប្រមូលព័ត៌មានអំពីបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្តបាត់ដំបង។

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦