គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
ឯកឧត្តម យ៉ង សែម ប្រធានប្រធានគណៈកម្មការទី១ បានទៅដល់វត្តពោធិជ័យ ដោយបានទទួលស្វាគមន៍ដោយ លោក ផាន់ យុត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង លោកប្រធានក្រុមប្រឹក្សាស្រុក
2020-02-11 09:39:48

នាព្រឹកថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង៩:៣០នាទីព្រឹក គណៈកម្មការរៀបចំបុណ្យសម្ពោភកាត់ប្ញសសីមាព្រះវិហារ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តពោធិជ័យ ស្ថិតនៅឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដឹកនាំដោយ ឯកឧត្តម យ៉ង សែម ប្រធាន ឯកឧត្តម ញ៉ែម សាម៉ន អនុប្រធានប្រចាំការ ឯកឧត្តម ណយ ស្រូន អនុប្រធាន និងអមដំណើរដោយឯកឧត្តម ស៊ី សួន អភិបាលរងខេត្តស្ទឹងត្រែង បានទៅដល់វត្តពោធិជ័យ ដោយបានទទួលស្វាគមន៍ដោយ លោក ផាន់ យុត អភិបាលនៃគណៈអភិបាលស្រុកសៀមប៉ាង លោកប្រធានក្រុមប្រឹក្សាស្រុក និងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទរបស់ស្រុក។ ក្នុងឱកាសនោះដែរ ឯកឧត្តមប្រធាន ក៏បានប្រគេនទ័យទាន នឹងបច្ច័យមួយចំនួនដល់ព្រះចៅអធិការវត្ត ហើយបន្ទាប់មកក្រុមការងារគណៈកម្មការបុណ្យបានចុះពិនត្យមើលក្នុងទីធ្លាវត្តសម្រាប់រៀបចំរោងគណៈធិបតី និងរោងសម្រាប់មហាជនចូលរួមចំនួន២០០០នាក់ និងពិនិត្យមើលទីកន្លែងសម្រាប់ចំណតរថយន្ត ម៉ូតូ និងកន្លែសម្រាប់ចុះឧទ្ឌម្ភាគចក្រដែលរៀបចំនៅវិទ្យាល័យសៀមប៉ាង។

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦