គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រី ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទចំនួន ២៥នាក់
2020-02-12 07:35:24

នាព្រឹកថ្ងៃពុធ ទី១២ ខែកុម្ភៈ ឆ្នាំ២០២០ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានទទួលដំណើរទស្សនកិច្ចសិក្សារបស់មន្ត្រី ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទចំនួន ២៥នាក់ មកសិក្សាស្វែងយល់អំពី រចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់ព្រឹទ្ធសភា។នៅក្នុងឱកាសនោះ ក៏មានការចាក់បញ្ចាំងវីដេអូព្រឹទ្ធសភា និងការធ្វើបទបង្ហាញដោយ លោក សុខ សុជាតិ ថ្នាក់ដឹកនាំនៃខុទ្ទកាល័យអគ្គលេខាធិការព្រឹទ្ធសភា នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា៕បន្ទាប់ពីមន្ត្រី ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទអញ្ជើញទស្សនាកន្លែងធ្វើការសំខាន់ៗរបស់ព្រឹទ្ធសភា រួចមកបណ្ណាល័យព្រឹទ្ធសភាបានផ្តល់សៀវភៅចំនួន៧០០ក្បាលជូនដល់មន្ត្រី ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ នៅបណ្ណាល័យព្រឹទ្ធសភា

 

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦