គេហទំព័រ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា, Cambodian senate, senate of cambodia
លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកកំរៀង ដឹកនាំដោយលោក សុខ គឹមខុន អភិបាលស្រុកកំរៀង
2020-02-12 07:39:30

នារសៀលថ្ងៃទី១២  ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដូង ស្ថិតនៅក្នុងស្រុកកំរៀង ខេត្តបាត់ដំបង គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយនឹងអាជ្ញាធរស្រុកកំរៀង ដឹកនាំដោយលោក សុខ គឹមខុន អភិបាលស្រុកកំរៀង  និងអាជ្ញាធរប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិដូង ដឹកនាំដោយលោក ហម សំខាន់ ប្រធានស្នាក់ការច្រកទ្វារព្រំដែនអន្តរជាតិដូង ដើម្បីស្វែងយល់អំពី ការគ្រប់គ្រងច្រកទ្វារព្រំដែន ការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេសឆ្លងដែន ព្រមទាំងបានចុះពិនិត្យមើលសកម្មភាពចេញ ចូលរបស់ភ្ញៀវជាតិ-អន្តរជាតិ និងសកម្មភាពប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនៅតាមច្រកទ្វារព្រំដែនអន្តរជាតិដូង៕

 អង្គការជាតិ

 អង្គការអន្តរជាតិ

 ដៃគូរក្នុងស្រុក

វិមានរដ្ឋចំការមន មហាវិថីព្រះនរោត្តម រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ទូរស័ព្ទ: (៨៥៥-២៣)  ២១១ ៤៤១, ២១១ ៤៤២, ២១១ ៤៤៣ ទូរសារ: (៨៥៥-២៣)២១១ ៤៤៦